13 ឯអ្នកដែលបញ្ចាំ ទោះបើបានគង់ជីវិតនៅក៏ដោយ គង់តែមិនត្រឡប់ទៅឯធនធាន ដែលបានបញ្ចាំវិញនោះទេ ដ្បិតការជាក់ស្តែងនេះដំរូវលើជនជាតិទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។
14 គេបានផ្លុំត្រែ ហើយទាំងអស់បានរៀបជាស្រេច តែគ្មានអ្នកណាចេញទៅតស៊ូឡើយ ដ្បិតសេចក្ដីក្រោធរបស់អញ គ្របសង្កត់លើពួកទ័ពកកកុញរបស់គេទាំងអស់
15 ឯខាងក្រៅ មានដាវ ហើយខាងក្នុង មានអាសន្នរោគ និងអំណត់អត់ អ្នកណាដែលនៅឯវាល នឹងត្រូវស្លាប់ដោយដាវ ហើយអ្នកដែលនៅក្នុងទីក្រុង នោះអំណត់អត់ និងអាសន្នរោគនឹងលេបគេទៅ
16 តែពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនឹងនៅលើភ្នំដូចជាព្រាបនៃច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់រៀងខ្លួន
17 មនុស្សទាំងអស់នឹងខ្សោយដៃ ហើយជង្គង់គ្រប់គ្នានឹងទន់ដូចជាទឹក
18 គេនឹងស្លៀកសំពត់ធ្មៃ ហើយនឹងមានសេចក្ដីស្ញែងខ្លាចហ៊ុមហគេ មុខគេទាំងអស់នឹងមានសេចក្ដីខ្មាស ហើយគេនឹងកោរសក់គ្រប់គ្នា
19 គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត អស់ទាំងប្រាក់ និងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបាន គេនឹងមិនស្កប់ចិត្តឡើយ ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ពីព្រោះគឺរបស់នោះឯង ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន