7 ទ្រង់ក៏បង្គាប់ថា ចូរបង្អាប់វិហារចុះ ត្រូវសំឡាប់គេឲ្យទីលានបានពេញដោយសាកសពទៅចូរចេញទៅចុះ ដូច្នេះ គេក៏ចេញទៅប្រហារនៅក្នុងទីក្រុង
8 កាលគេកំពុងតែសំឡាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ទ្រង់មកលើក្រុងយេរូសាឡិមឬអី។
9 ទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា សេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល និងយូដា នោះធំក្រៃលែងណាស់ ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ
10 រីឯអញវិញ ភ្នែកអញនឹងមិនប្រណីទេ អញមិនអាណិតមេត្តាឡើយ គឺអញនឹងទំលាក់អំពើរបស់គេមកលើក្បាលគេវិញ
11 នោះមើល មនុស្សដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅក៏មកចែងថា ទូលបង្គំបានធ្វើសំរេចតាមបង្គាប់ទ្រង់ហើយ។