40 រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
41 រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ
42 ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់
43 រួចប្រាប់អ្នកបំរើថា ចូរឡើងទៅមើលខាងសមុទ្រឥឡូវ អ្នកបំរើក៏ឡើងទៅមើល រួចជំរាបថា គ្មានអ្វីឡើយ លោកប្រាប់ថា ចូរទៅឲ្យអស់វារៈ៧ដងទៀត
44 លុះដល់គំរប់៧ដង នោះក៏ជំរាបថា ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក នោះលោកបង្គាប់ថា ចូរឡើងទៅទូលអ័ហាប់ថា សូមទឹមរទេះ ហើយចុះទៅចុះ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង
45 បន្ទាប់នោះបន្តិចមក មេឃត្រឡប់ជាខ្មៅ ដោយពពក និងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ឯអ័ហាប់ទ្រង់ជិះរទេះទៅឯយេសរាល
46 ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ទៅ រហូតដល់មាត់ទ្វារក្រុងយេសរាល។