១ ពង្សាវតារក្សត្រ 4:11-17 KHOV

11 បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល​១ (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​សាឡូ‌ម៉ូន​ធ្វើ​ជា​ប្រពន្ធ)

12 ប្អាណា ជា​កូន​អ័ហ៊ី‌លូឌ​១ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម

13 បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត​១ (លោក​នោះ​ត្រួត​លើ​អស់​ទាំង​ភូមិ​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំវិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​យ៉ាង​ធំ​៦០ ដែល​មាន​កំផែង ហើយ​នឹង​រនុក​លង្ហិន)

14 អ័ហ៊ី‌ណា‌ដាប់ ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម​១

15 អ័ហ៊ីម៉ាស នៅ​ខែត្រ​ណែប‌ថាលី​១ (លោក​នោះ​បាន​យក​នាង​បាស‌ម៉ាត ជា​បុត្រី​សាឡូ‌ម៉ូន ធ្វើ​ជា​ប្រពន្ធ)

16 ប្អាណា ជា​កូន​ហ៊ូសាយ នៅ​ខែត្រ​អេស៊ើរ និង​ស្រុក​អាឡូត​១

17 យេហូ‌សា‌ផាត ជា​កូន​ផារូអា នៅ​ខែត្រ​អ៊ីសាខារ​១