1 រីឯហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ទ្រង់ចាប់ពួកមហាតលិកឲ្យមកគាល់សាឡូម៉ូន ដោយឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើង ជាស្ដេចជំនួសបិតាទ្រង់ ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីឌ តាំងតែពីដើមមក
2 ចំណែកសាឡូម៉ូន ទ្រង់ចាត់គេឲ្យទៅឯហ៊ីរ៉ាមទូលថា
3 ទ្រង់ជ្រាបហើយថា ដាវីឌ ជាបិតានៃទូលបង្គំ រកស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោកមិនបាន ដោយព្រោះចេះតែមានចំបាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទាលោក
4 តែឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ទ្រង់បានប្រោសប្រទាន ឲ្យទូលបង្គំបានឈប់សំរាក នៅគ្រប់ទិសឥតមានសត្រូវ ឬហេតុអាក្រក់ណាកើតឡើងឡើយ
5 ដូច្នេះ មើល ទូលបង្គំបានគិតសំរេចនឹងស្អាងព្រះវិហារ១ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងដាវីឌ ជាបិតាទូលបង្គំថា កូនឯងដែលអញនឹងតាំងឲ្យសោយរាជ្យជំនួសឯង នោះនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ