១ ពង្សាវតារក្សត្រ 6:29-35 KHOV

29 ទ្រង់​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំវិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ

30 ហើយ​ក្តារ​ក្រាល​ព្រះ‌វិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ

31 ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង

32 ទ្វារ​ទាំង​២​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូប៊ីន និង​ដើម​លម៉ើ​ផង

33 នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​បែប​ដូច្នោះ​ដែរ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង

34 ហើយ​ផ្ទាំង​ទ្វារ​ទាំង​២ នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង

35 ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចំឡាក់​ផង