១ ពង្សាវតារក្សត្រ 8:8-14 KHOV

8 គេ​បាន​ធ្វើ​ឈើ​ស្នែង​នោះ​ឲ្យ​វែង ដល់​ម៉្លេះ​បាន​ជា​មើល​ឃើញ​ពី​ត្រង់​ទី​បរិសុទ្ធ ជា​ទី​ដែល​នៅ​មុខ​ទី​ទទួល​ព្រះ‌បន្ទូល​បាន តែ​មិន​បាន​ឃើញ​ពី​ខាង​ក្រៅ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9 ឯ​នៅ​ក្នុង​ហឹប នោះ​មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ត្រង់​ភ្នំ​ហោរែប នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក្រោយ​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

10 លុះ​ពួក​សង្ឃ​បាន​ចេញ​ពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

11 ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​ពុំ​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ​ហើយ។

12 គ្រា​នោះ សាឡូ‌ម៉ូន​ទ្រង់​ពោល​ថា ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ទី​ងងឹត​យ៉ាង​ក្រាស់

13 ដូច្នេះ ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ​ថ្វាយ​ទ្រង់​គង់​ទុក​ជា​ទី​លំនៅ​ឲ្យ​ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច។

14 រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​មក ប្រទាន​ពរ​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​គេ​កំពុង​តែ​ឈរ​នៅ