២ ពង្សាវតារក្សត្រ 17:28-34 KHOV

28 ដូច្នេះ ពួក​សង្ឃ​ម្នាក់​ដែល​គេ​បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​សាម៉ារី​មក ក៏​វិល​ទៅ​នៅ​ឯ​ក្រុង​បេត-អែល​បង្ហាត់​បង្រៀន​គេ ពី​បែប​ដែល​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា

29 ប៉ុន្តែ​គ្រប់​ទាំង​សាសន៍​នោះ​បាន​ធ្វើ​ព្រះ​សំរាប់​គេ​រៀង​ខ្លួន ដាក់​ទុក​នៅ​ក្នុង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​ពួក​សាម៉ារី​បាន​ធ្វើ គឺ​គ្រប់​ទាំង​សាសន៍​នោះ តាម​ទី​ក្រុង​ដែល​គេ​អាស្រ័យ​នៅ

30 ពួក​ដែល​មក​ពី​ក្រុង​បាប៊ី‌ឡូន គេ​ធ្វើ​ព្រះ​សិកូត-បេណូត ពួក​ក្រុង​គូ​ថា គេ​ធ្វើ​ព្រះ​នើកាល ពួក​ក្រុង​ហាម៉ាត គេ​ធ្វើ​ព្រះ​អ័ស៊ីម៉ា

31 ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីបហាស និង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ា‌លេក និង​ព្រះ​អ័ណា‌ម៉ា‌លេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ

32 យ៉ាង​នោះ គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តាំង​ពួក​គេ​ខ្លះ​ឡើង ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ សំរាប់​ខ្លួន​គេ​ផង ពួក​សង្ឃ​នោះ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​ក្នុង​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់​ទាំង​នោះ

33 គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​ខ្លួន​ផង តាម​ទំលាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន នៅ​ស្រុក​កំណើត​គេ​រៀង​ខ្លួន

34 គេ​នៅ​តែ​ប្រព្រឹត្ត​តាម​បែប​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​មិន​មែន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ពិត​ទេ ហើយ​មិន​មែន​ប្រព្រឹត្ត​តាម​បញ្ញត្ត​តាម​វិន័យ​របស់​ខ្លួន​គេ​ដែរ ឬ​តាម​ច្បាប់ និង​ក្រឹត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ឲ្យ​ឈ្មោះ​ថា អ៊ីស្រា‌អែល នោះ​ផង