២ របាក្សត្រ 1:13-17 KHOV

13 ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​ក៏​វិល​ត្រឡប់​ពី​ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល។

14 សាឡូ‌ម៉ូន​ទ្រង់​ប្រមូល​បាន​រទេះ​ចំបាំង និង​ពល​សេះ មាន​រទេះ​១​ពាន់​៤​រយ និង​ពល​សេះ​១​ម៉ឺន​២​ពាន់ ក៏​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ដែល​សំរាប់​រទេះ​ចំបាំង ហើយ​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​ក្រុង​យេរូ‌សាឡិម

15 ហើយ​នៅ​ទី​ក្រុង​នោះ ទ្រង់​ធ្វើ​ឲ្យ​មាន​ប្រាក់ និង​មាស​សម្បូរ ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​សម្បូរ ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប​ដែរ

16 ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​សាឡូ‌ម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​ដំឡៃ

17 គេ​ក៏​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក ១​ដំឡៃ​ជា​ប្រាក់​៦០០​រៀល ហើយ​សេះ​១​ដំឡៃ​ជា​ប្រាក់​១៥០​រៀល គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​ស្រុក​ស៊ីរី​ដែរ។