13 ឯពួកសង្ឃ និងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់
14 ពួកលេវីគេលះចោលទីលំនៅ និងកេរអាកររបស់គេ មូលមកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ពីព្រោះយេរ៉ូបោម និងកូនចៅទ្រង់ បានបោះបង់ចោលគេចេញ មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទេ
15 ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញសំរាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានធ្វើ
16 ឯពួកអ្នកនៅអស់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះក៏តាមពួកលេវីនោះ មកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ
17 យ៉ាងនោះគេបានចំរើនកំឡាំងដល់រាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម ជាបុត្រសាឡូម៉ូនមានកំឡាំងនៅអស់៣ឆ្នាំ ដ្បិតក្នុងរវាង៣ឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ដាវីឌ និងសាឡូម៉ូន។
18 ឯរេហូបោមទ្រង់យកភរិយា គឺនាងម៉ាហាឡាត់ជាបុត្រីនៃយេរីម៉ូតពូជពង្សដាវីឌ និងនៃអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ
19 ព្រះនាងនោះបង្កើតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា និងសាហាំ