២ របាក្សត្រ 11:20-23 KHOV

20 បន្ទាប់​នឹង​នាង​នោះ ទ្រង់​ក៏​យក​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម នាង​នោះ​បង្កើត​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូមិត​ថ្វាយ​ទ្រង់

21 រេហូ‌បោម​ទ្រង់​ស្រឡាញ់​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម លើស​ជាង​អស់​ទាំង​ភរិយា និង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់ (ដ្បិត​ទ្រង់​បាន​យក​ភរិយា​១៨ និង​អ្នក‌ម្នាង​៦០ ក៏​បង្កើត​បាន​បុត្រា​២៨​អង្គ និង​បុត្រី​៦០​អង្គ)

22 រេហូ‌បោម​ទ្រង់​តាំង​អ័ប៊ីយ៉ា ជា​បុត្រា​នៃ​នាង​ម្អាកា​ទុក​ជា​បុត្រ​ធំ គឺ​ជា​ប្រធាន​ក្នុង​ពួក​បង​ប្អូន​ទាំង​ប៉ុន្មាន ដើម្បី​តាំង​ឡើង​ជា​ស្តេច

23 ទ្រង់​ក៏​ធ្វើ​ដោយ​ឆ្លាត គឺ​បាន​ចាត់​អស់​ទាំង​បុត្រា​នៃ​ទ្រង់ ឲ្យ​ទៅ​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ា‌មីន ក្នុង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ក៏​ប្រទាន​ឲ្យ​មាន​ស្បៀង​អាហារ​ជា​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន ឲ្យ​ដល់​បុត្រ​ទាំង​នោះ​ដែរ។