២ របាក្សត្រ 13:1-4 KHOV

1 នៅ​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ស្តេច​យេរ៉ូ‌បោម នោះ​អ័ប៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

2 ទ្រង់​ក៏​សោយ‌រាជ្យ​៣​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​មីកាយ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គីបៀរ អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម​ក៏​ច្បាំង​គ្នា​ដែរ

3 ឯ​អ័ប៊ីយ៉ា​ទ្រង់​ចាប់​តាំង​ត​ចំបាំង មាន​ពល‌ទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចំបាំង ហើយ​ជ្រើស‌រើស មាន​ចិត្ត​ក្លាហាន​ចំនួន​៤​សែន​នាក់ ហើយ​យេរ៉ូ‌បោម​ក៏​ដំរៀប​ទ័ព​ច្បាំង​នឹង​ទ្រង់ មាន​មនុស្ស​ជ្រើស‌រើស ហើយ​ក្លាហាន​៨​សែន​នាក់

4 ឯ​អ័ប៊ីយ៉ា​ទ្រង់​ឈរ​នៅ​លើ​ភ្នំ​សេម៉ា‌រែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម មាន​ព្រះ‌បន្ទូល​ថា ឱ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​អើយ ចូរ​ស្តាប់​ចុះ