11 ហើយនៅថ្ងៃនោះឯង គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីរបឹបដែលបាននាំយកមក គឺគោ៧រយ និងចៀម៧ពាន់
12 គេក៏ព្រមព្រៀងគ្នា និងតាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ អស់ពីចិត្ត អស់ពីព្រលឹង
13 ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះនឹងត្រូវសំឡាប់បង់ ទោះតូច ឬធំ ប្រុស ឬស្រីក្តី
14 គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ និងស្នែងផង
15 ពួកយូដាទាំងអស់គ្នាមានសេចក្ដីអំណរ ដោយសេចក្ដីសម្បថនោះ ពីព្រោះគេបានស្បថដោយចិត្តស្មោះ ហើយស្វែងរកព្រះយេហូវ៉ា ដោយពេញបំណងចិត្ត ក៏រកទ្រង់ឃើញផង ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យគេបានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
16 ឯនាងម្អាកា ជាព្រះមាតាស្តេចអេសា ទ្រង់ក៏ដកពីដំណែងជាមាតាហ្លួងចេញ ដោយព្រោះព្រះនាងបានធ្វើរូបគួរស្អប់ខ្ពើមទុកជាព្រះ អេសាទ្រង់ក៏កាប់រំលំរូបនោះកិនកំទេចជាផង់ យកទៅដុតចោល នៅត្រង់ជ្រោះកេដ្រុន
17 តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញ ពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែអេសាទ្រង់មានព្រះទ័យស្មោះត្រង់អស់១ព្រះជន្មទ្រង់