5 ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាទ្រង់ធំប្រសើរ លើសជាងអស់ទាំងព្រះ
6 ប៉ុន្តែតើមានអ្នកឯណាដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន ដ្បិតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ដូច្នេះ តើទូលបង្គំជាអ្វី ដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន លើកតែល្មមនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ប៉ុណ្ណោះ
7 ដូច្នេះ សូមចាត់ជាងម្នាក់មកជាអ្នកដែលមានថ្វីដៃក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែកសំពត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ខៀវ ហើយដែលចេះឆ្លាក់ចំឡាក់គ្រប់ចំពូកផង ឲ្យបាននៅជាមួយនឹងពួកជាងប៉ិនប្រសប់ ដែលនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិម ជាមួយនឹងទូលបង្គំ ជាពួកអ្នកដែលដាវីឌបិតាទូលបង្គំបានផ្គត់ផ្គង់
8 សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងឈើច័ន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួករបស់ទ្រង់គេចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់ មើល ពួកខាងទូលបង្គំនឹងធ្វើការជាមួយនឹងគេ
9 ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបំរុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ
10 នោះទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់២ម៉ឺនរង្វាល់ ស្រូវឱក២ម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរ២ម៉ឺនរង្វាល់ និងប្រេង២ម៉ឺនរង្វាល់ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ។
11 ដូច្នេះ ហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងសាឡូម៉ូនថា ព្រះយេហូវ៉ាទ្រង់ស្រឡាញ់រាស្ត្ររបស់ទ្រង់ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ