33 ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្តាជន ក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃពួកអយ្យកោគេនៅឡើយដែរ
34 រីឯដំណើរទាំងប៉ុន្មានឯទៀតពីយ៉ូសាផាត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវ ជាកូនហាណានី បានតែង ដែលគេបានកត់បញ្ចូល ក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
35 ក្រោយនោះមក យ៉ូសាផាត ជាស្តេចយូដា ទ្រង់ក៏ចូលហ៊ុនជាមួយនឹងអ័ហាស៊ីយ៉ា ស្តេចអ៊ីស្រាអែល ដែលជាអ្នកប្រព្រឹត្តលាមកអាក្រក់
36 ទ្រង់ចូលហ៊ុនគ្នា ដើម្បីនឹងធ្វើនាវាទៅឯស្រុកតើស៊ីស គេក៏ធ្វើនាវាទាំងនោះនៅត្រង់ក្រុងអេស៊ាន-គេប៊ើរ
37 គ្រានោះ អេលាស៊ើរ ជាកូនដូដាវ៉ា អ្នកស្រុកម៉ារីសា លោកទាយទាស់នឹងយ៉ូសាផាតថា ដោយព្រោះព្រះករុណាបានចូលហ៊ុននឹងអ័ហាស៊ីយ៉ា នោះព្រះយេហូវ៉ាទ្រង់បានបំផ្លាញការ ដែលព្រះករុណាបានធ្វើនេះទាំងអស់ចេញ ឯនាវានោះក៏ត្រូវបាក់បែកទៅ នឹងទៅស្រុកតើស៊ីសមិនបានឡើយ។