3 រួចពួកជំនុំទាំងអស់គ្នាក៏ចុះសញ្ញានឹងស្តេច នៅក្នុងព្រះវិហារនៃព្រះ យេហូយ៉ាដា ក៏ពោលឡើងថា មើល ត្រូវឲ្យព្រះរាជបុត្រានៃស្តេច បានសោយរាជ្យឡើង ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយពីដំណើរពួកវង្សាដាវីឌ
4 ឯអ្នករាល់គ្នាត្រូវធ្វើយ៉ាងដូច្នេះ ចំណែកពួកសង្ឃ និងពួកលេវី ក្នុងពួកអ្នករាល់គ្នាដែលចូលមកនៅថ្ងៃឈប់សំរាក នោះត្រូវឲ្យ១ភាគក្នុង៣ចាំយាមនៅមាត់ទ្វារ
5 មួយភាគក្នុង៣ទៀត ត្រូវនៅឯដំណាក់នៃស្តេច ហើយមួយភាគក្នុង៣ទៀត ត្រូវនៅត្រង់ទ្វារជើងជញ្ជាំង ឯបណ្តាជនទាំងឡាយ ត្រូវនៅក្នុងទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ាវិញ
6 កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ និងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ
7 ត្រូវឲ្យពួកលេវីឈរព័ទ្ធជុំវិញស្តេច ដោយកាន់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា បើមានអ្នកណាចូលមកក្នុងព្រះវិហារ នោះត្រូវសំឡាប់បង់ ត្រូវឲ្យអ្នករាល់គ្នានៅជាប់នឹងស្តេច នៅអស់វេលាដែលទ្រង់យាងចេញចូល។
8 ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដា ដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សំរាក និងពួកដែលចេញនៅថ្ងៃឈប់សំរាកដែរ ដ្បិតយេហូយ៉ាដា ដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ
9 លោកប្រគល់លំពែង និងខែលធំតូច ជារបស់ស្តេចដាវីឌពីដើម ដែលទុកនៅក្នុងព្រះវិហារនៃព្រះ ដល់ពួកមេទ័ព