24 ពួកពលទ័ពស៊ីរីបានមកមានគ្នាតែបន្តិចទេ តែព្រះយេហូវ៉ាទ្រង់ប្រគល់ពលទ័ពយ៉ាងសន្ធឹក ទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះពួកខាងយ៉ូអាសបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោខ្លួនហើយ គឺយ៉ាងនោះដែលបានសំរេចទោសដល់យ៉ូអាស។
25 កាលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនយេហូយ៉ាដាដ៏ជាសង្ឃ ក៏ធ្វើគត់ទ្រង់ដែលកំពុងផ្ទំលើបន្ទំទី គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ
26 ឯពួកអ្នកដែលគិតក្បត់ចំពោះទ្រង់នោះ គឺសាបាឌ ជាកូននាងស៊ីមាត សាសន៍អាំម៉ូន១ និងយ៉ូសាបាឌ ជាកូននាងស៊ីមរីត សាសន៍ម៉ូអាប់១
27 រីឯដំណើរពីពួកព្រះរាជបុត្រាទ្រង់ និងបន្ទុកយ៉ាងធ្ងន់ដែលបានពោលពីទ្រង់ ព្រមទាំងការតាំងព្រះវិហារនៃព្រះឡើងជាថ្មីផង នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅបរិយាយ ពីពួកស្តេចហើយ រួចអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។