23 ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែសបាន ក៏នាំទៅឯក្រុងយេរូសាឡិម ហើយរំលំកំផែងក្រុងយេរូសាឡិម ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែងអស់៤០០ហត្ថ
24 ទ្រង់ក៏យកអស់ទាំងមាស ប្រាក់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្រោមអំណាចអូបិឌ-អេដំម ក្នុងព្រះវិហារនៃព្រះ ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
25 ក្រោយដែលយ៉ូអាស ជាបុត្រាយ៉ូអាហាស ស្តេចអ៊ីស្រាអែលបានសុគតហើយ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រាយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត
26 រីឯដំណើរទៀត ពីអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
27 រីឯអ័ម៉ាស៊ីយ៉ា ចាប់តាំងពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់ នៅទីនោះ
28 រួចគេនាំយកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកអយ្យកោទ្រង់ទៅ។