២ របាក្សត្រ 30:1-4 KHOV

1 ហេសេគា​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា​ទាំង​អស់ ក៏​ផ្ញើ​ព្រះ‌រាជ‌សាសន៍​ដល់​ពួក​អេប្រា‌អិម និង​ពួក​ម៉ាន៉ាសេ ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

2 ដ្បិត​ស្តេច​នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សំរេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​២

3 ពី​ព្រោះ​គេ​ធ្វើ​នៅ​វេលា​នោះ​ឯង​ពុំ​បាន ដោយ​ព្រោះ​ពួក​សង្ឃ​មិន​ទាន់​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​គ្នា​ល្មម​នៅ​ឡើយ ហើយ​ពួក​បណ្តា‌ជន​ក៏​មិន​ទាន់​បាន​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ផង

4 តែ​ដំណើរ​នោះ ស្តេច​ព្រម​ទាំង​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​យល់​ឃើញ​ថា​ត្រឹម‌ត្រូវ​ដែរ