28 ក៏ធ្វើឃ្លាំងដាក់ស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងរោងសំរាប់ដាក់សត្វគ្រប់មុខ និងក្រោលសំរាប់ហ្វូងចៀម
29 ក៏សង់ទីក្រុងផ្សេងៗសំរាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទាន ឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់
30 គឺហេសេគានេះឯង ដែលបានទប់រន្ធទឹកខាងលើ នៃជ្រោះគីហុន បង្ហូរដំរង់ចុះមក ដល់ខាងលិចទីក្រុងដាវីឌ ទ្រង់ចេះតែបានចំរើនឡើង ក្នុងគ្រប់ការទាំងអស់
31 ប៉ុន្តែក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិត ដែលមាននៅក្នុងព្រះទ័យទ្រង់។
32 រីឯដំណើរឯទៀតពីហេសេគា និងការល្អទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដា និងអ៊ីស្រាអែល ជាមួយនឹងការជាក់ស្តែងរបស់ហោរាអេសាយ ជាកូនអ័ម៉ូសហើយ
33 ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីខ្ពស់ តាមផ្លូវឡើងទៅឯផ្នូររបស់ពួកវង្សនៃដាវីឌ ឯពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ដំកើងទ្រង់ឡើង ក្នុងខណៈដែលសុគតនោះ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។