22 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាបានប្រព្រឹត្តដែរ អាំម៉ូនទ្រង់ក៏ថ្វាយយញ្ញបូជា ហើយគោរពដល់អស់ទាំងរូបឆ្លាក់ ដែលម៉ាន៉ាសេ ជាព្រះបិតា បានធ្វើ
23 ឥតបន្ទាបព្រះទ័យចុះ នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាទ្រង់បានបន្ទាបនោះឡើយ គឺអាំម៉ូននេះទ្រង់បានប្រព្រឹត្តរំលងកាន់តែច្រើនឡើង
24 ឯពួកអ្នកបំរើទ្រង់ គេលើកគ្នាធ្វើគុតទ្រង់ នៅក្នុងព្រះរាជដំណាក់ទៅ
25 តែពួកអ្នកស្រុកគេសំឡាប់អស់អ្នក ដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកយ៉ូសៀសជាព្រះរាជបុត្រា តាំងឡើងជាស្តេចជំនួសព្រះបិតា។