២ របាក្សត្រ 35:14-20 KHOV

14 ទើប​រៀប‌ចំ​សំរាប់​ខ្លួន​គេ និង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​ដង្វាយ​ដុត និង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀប‌ចំ​សំរាប់​ខ្លួន​គេ និង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ

15 ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចំរៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀប‌ចំ​ឲ្យ។

16 ដូច្នេះ ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​នៅ​ថ្ងៃ​នោះ​ឯង ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​ថ្វាយ​ដង្វាយ​ដុត នៅ​លើ​អាស‌នា​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច​យ៉ូសៀស

17 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​នោះ ព្រម​ទាំង​បុណ្យ​នំបុ័ង​ឥត​ដំបែ​អស់​៧​ថ្ងៃ

18 មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ចាប់​តាំង​ពី​គ្រា​ហោរា​សាំយូ‌អែល​រៀង​មក ក៏​មិន​ដែល​មាន​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល​ណា​មួយ បាន​ធ្វើ​បុណ្យ​រំលង ឲ្យ​ដូច​ជា​បុណ្យ​រំលង ដែល​យ៉ូសៀស ពួក​សង្ឃ ពួក​លេវី ហើយ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​នោះ​ដែរ

19 គេ​បាន​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ក្នុង​ឆ្នាំ​១៨​នៃ​រាជ្យ​យ៉ូសៀស។

20 ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​កាល​ដែល​យ៉ូសៀស​បាន​រៀប‌ចំ​ព្រះ‌វិហារ​ហើយ នោះ​នេកោ ជា​ស្តេច​អេស៊ីព្ទ​ទ្រង់​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កើកេ‌មីស នៅ​មាត់​ទន្លេ​អ៊ើប្រាត ហើយ​យ៉ូសៀស​ទ្រង់​យាង​ចេញ​ទៅ​ស្ទាក់​ផ្លូវ