3 រួចនេកោ ជាស្តេចអេស៊ីព្ទ ក៏ទំលាក់ទ្រង់ចុះពីរាជ្យ នៅក្រុងយេរូសាឡិម ហើយពិន័យលក់ស្រុកនោះ ឲ្យបង់ប្រាក់១០០ហាប និងមាស១ហាប
4 ហើយស្តេចអេស៊ីព្ទទ្រង់លើកអេលាគីម ជាជេដ្ឋាយ៉ូអាហាសឡើង ជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិម ក៏ផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ រួចនេកោទ្រង់នាំយកយ៉ូអាហាស ជាកនិដ្ឋា ទៅឯស្រុកអេស៊ីព្ទទៅ។
5 លុះកាលយេហូយ៉ាគីម ចាប់តាំងសោយរាជ្យ ឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់
6 ហើយនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានឡើងមកទាស់នឹងទ្រង់ ចាប់ដាក់ច្រវាក់ នាំទៅឯស្រុកបាប៊ីឡូន
7 នេប៊ូក្នេសាក៏យកគ្រឿងប្រដាប់ខ្លះនៃព្រះវិហារព្រះយេហូវ៉ា ទៅឯក្រុងបាប៊ីឡូន ដាក់ក្នុងព្រះរាជដំណាក់របស់ទ្រង់
8 រីឯដំណើរឯទៀត ពីយេហូយ៉ាគីម និងការគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលទ្រង់បានប្រព្រឹត្ត ហើយទោសទាំងប៉ុន្មាន ដែលឃើញមាន នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
9 កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ១០ថ្ងៃ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា