10 ទ្រង់ដាក់សមុទ្រនៅខាងស្តាំ នៃចុងខាងកើតរបស់ព្រះវិហារ គឺឆៀងទៅខាងត្បូង
11 ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសំរេចការទាំងប៉ុន្មាននោះដែលគាត់ធ្វើថ្វាយស្តេចសាឡូម៉ូន នៅក្នុងព្រះវិហារនៃព្រះ
12 គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សំរាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ
13 និងផ្លែទទឹម៤០០សំរាប់ក្បាច់ក្រឡាអួនទាំង២ គឺជាផ្លែទទឹម២ជួរក្នុងក្បាច់ក្រឡាអួន១ សំរាប់នឹងបាំងតួក្បាលសសរ ដែលនៅពីលើនោះ
14 គាត់ក៏ធ្វើគ្រោង និងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ
15 សមុទ្រ១ និងគោ១២ទ្រពីក្រោម
16 ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្តាការទាំងនោះ ហ៊ីរ៉ាម ជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា