9 នៅថ្ងៃទី៨ គេក៏ប្រជុំជាជំនុំមុតមាំ ពីព្រោះគេធ្វើបុណ្យឆ្លងអាសនាអស់៧ថ្ងៃ និងបុណ្យនោះ៧ថ្ងៃទៀត
10 រួចដល់ថ្ងៃទី២៣ខែអស្សុជ ទ្រង់ឲ្យពួកជនវិលទៅឯទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ហើយដល់សាឡូម៉ូន និងអ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
11 ដូច្នេះសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេចរួចជាស្រេច ហើយរបស់ទាំងប៉ុន្មានដែលសាឡូម៉ូនមានព្រះទ័យចង់ធ្វើ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់របស់ទ្រង់ នោះក៏ធ្វើកើតទាំងអស់
12 រួចមក ព្រះយេហូវ៉ាទ្រង់លេចមកឯសាឡូម៉ូននៅវេលាយប់ មានព្រះបន្ទូលថា អញបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសំរាប់អញ ឲ្យបានជាទីថ្វាយយញ្ញបូជា
13 បើកាលណាអញបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើអញបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួករាស្ត្រអញ
14 នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង
15 ឥឡូវនេះ ភ្នែកអញនឹងនៅតែបើក ហើយត្រចៀកអញ នឹងនៅតែផ្ទៀងស្តាប់សេចក្ដី ដែលគេអធិស្ឋាននៅទីនេះ