7 មានពរហើយ ពួកទ្រង់ និងពួកអ្នកបំរើនេះ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
8 សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់បានព្រះពរដែលទ្រង់បានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ គឺដោយព្រោះព្រះនៃទ្រង់បានស្រឡាញ់សាសន៍អ៊ីស្រាអែល ដោយប្រាថ្នានឹងតាំងគេឲ្យខ្ជាប់ខ្ជួនអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងជាស្តេចលើគេ ដើម្បីនឹងសំរេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
9 រួចព្រះនាងក៏ថ្វាយមាស១២០ហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណា ដូចអស់ទាំងគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបា បានថ្វាយដល់ស្តេចសាឡូម៉ូននោះឡើយ។
10 រីឯពួកសំពៅរបស់ហ៊ីរ៉ាម និងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ និងត្បូងមានដំឡៃមកផងដែរ
11 ស្តេចទ្រង់យកឈើច័ន្ទន៍នោះ ធ្វើជាភ្នាក់ដៃសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសំរាប់ដំណាក់ស្តេច ព្រមទាំងស៊ុង និងពិណ សំរាប់ពួកចំរៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះ នៅក្នុងស្រុកយូដាឡើយ
12 ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យព្រះនាង គឺរបស់អ្វីៗដែលព្រះនាងសូម លើសអំពីរបស់ទាំងប៉ុន្មាន ដែលព្រះនាងបានថ្វាយដល់ស្តេច ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញទៅ។
13 រីឯមាស ដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់៦៦៦ហាប