28 ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសដំរូវឲ្យទូលបង្គំ ជាបាវបំរើនៃទ្រង់ បាននៅក្នុងពួកនាក់ដែលបរិភោគ នៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វី និងស្រែករកព្រះករុណាទៀត
29 ស្តេចទ្រង់មានព្រះបន្ទូលតបថា អ្នកនៅនិយាយពីរឿងអ្នកទៀតធ្វើអី យើងសំរេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចំការគ្នាទៅ
30 មភីបូសែតទូលឆ្លើយថា ឲ្យគេយកទាំងអស់ទៅចុះ ពីព្រោះព្រះករុណាជាព្រះអម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តហើយ។
31 ឯបារស៊ីឡាយ ជាពួកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីនឹងជូនស្តេចទៅត្រើយម្ខាងដែរ
32 លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុ៨០ឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក
33 ស្តេចទ្រង់មានព្រះបន្ទូលទៅលោកថា សូមអញ្ជើញទៅជាមួយនឹងខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម
34 តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ