5 ដោយបានឮនិយាយពីសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ ដែលអ្នកមានដល់ព្រះអម្ចាស់យេស៊ូវ ហើយដល់ពួកបរិសុទ្ធទាំងអស់គ្នាដែរ
6 ខ្ញុំសូមឲ្យសេចក្តីប្រកបនៃសេចក្តីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ
7 ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្តីអំណរ និងសេចក្តីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្តីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។
8 ដូច្នេះ ទោះបើខ្ញុំមានអំណាចជាច្រើន ក្នុងព្រះគ្រីស្ទ និងអាចបង្គាប់ឲ្យអ្នកធ្វើការដែលគួរគប្បីនេះក៏ដោយ
9 គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្តីស្រឡាញ់វិញ
10 ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង
11 ពីដើមជាអ្នកគ្មានប្រយោជន៍ដល់អ្នកទេ តែឥឡូវនេះ មានប្រយោជន៍ដល់ទាំងអ្នក និងខ្ញុំផង ខ្ញុំចាត់គាត់មកឯអ្នកវិញ