25 ដ្បិតមានស្ត្រីម្នាក់មានកូនស្រី១ ដែលអារក្សអសោចចូល នាងបានឮនិយាយពីទ្រង់ ក៏មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទទ្រង់
26 (រីឯស្ត្រីនោះ ជាសាសន៍ក្រេក កូនកាត់ស៊ីរ៉ូ-ភេនីស) នាងក៏ទូលអង្វរឲ្យទ្រង់ដេញអារក្សពីកូនស្រីនាងចេញ
27 តែព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិន ព្រោះមិនគួរនឹងយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេ
28 នាងទូលឆ្លើយថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែ ឆ្កែនៅក្រោមតុវាស៊ីកំទេចពីកូនក្មេងដែរ
29 នោះទ្រង់មានព្រះបន្ទូលថា ដោយព្រោះពាក្យនោះ ចូរនាងទៅចុះ អារក្សបានចេញពីកូននាងហើយ
30 រួចកាលនាងបានទៅដល់ផ្ទះវិញ ក៏ឃើញកូនដេកនៅលើគ្រែ អារក្សបានចេញស្រេចហើយ។
31 លំដាប់ពីនោះមក ទ្រង់ចេញពីព្រំដែនស្រុកទីរ៉ុស និងស៊ីដូន ក៏យាងកាត់ស្រុកដេកាប៉ូល មកដល់សមុទ្រកាលីឡេវិញ