ម៉ាថាយ 15:5-11 KHOV

5 តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណា​នឹង​និយាយ​ទៅ​ឪពុក​ម្តាយ​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិ‌បត្តិ ដល់​ឪពុក​ម្តាយ​ទៀត​ទេ

6 ដូច្នេះ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយ‌សារ​ទំនៀម‌ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា

7 ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា

8 «បណ្តា‌ជន​នេះ គេ​គោរព​ប្រតិ‌បត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់

9 គេ​ថ្វាយ‌បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។

10 រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​មក មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់ ហើយ​យល់​ចុះ

11 មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក នោះ​គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។