ម៉ាថាយ 4:21-25 KHOV

21 លុះ​យាង​ហួស​ពី​នោះ​បន្តិច​ទៅ ទ្រង់​ទត​ឃើញ​បង​ប្អូន​២​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន ជា​ប្អូន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ ជា​ឪពុក គេ​កំពុង​តែ​ជួស‌ជុល​សំណាញ់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ទាំង​២​នោះ​មក

22 គេ​ក៏​លះ‌បង់​ទូក និង​ឪពុក ដើរ​តាម​ទ្រង់​ជា​មួយ​រំពេច​ទៅ។

23 ព្រះ‌យេស៊ូវ​ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលី‌ឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ និង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តា‌ជន​ឲ្យ​ជា​ផង

24 ដំណឹង​ពី​ទ្រង់​បាន​ឮ​សុស‌សាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា

25 មាន​មនុស្ស​កក‌កុញ​ជាប់​តាម​ទ្រង់ គឺ​ជា​មនុស្ស​ដែល​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​យូដា ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់។