26 ដូច្នេះ នៅកន្លែងដែលបានសំដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ
27 ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា «ទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ
28 ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្តីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី»
29 ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ។
30 ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្តីសុចរិត នោះបានទាន់សេចក្តីសុចរិតនោះហើយ គឺជាសេចក្តីសុចរិត ដែលមកដោយសារសេចក្តីជំនឿ
31 តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រឹត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រឹត្យវិន័យដ៏សុចរិតទេ
32 តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្តីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ