1 កាលទ្រង់កំពុងតែមានព្រះបន្ទូល នោះមានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នាឯង ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលនឹងពួកសិស្សជាមុនដំបូងថា ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែពួកផារីស៊ី ដែលជាសេចក្ដីកំពុត
2 គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀប ដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ
3 ដូច្នេះ គ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបាននិយាយ ក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្ដីអ្វី ដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀក នៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ
4 តែពួកសំឡាញ់អើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្លាចអ្នកណាដែលសំឡាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ