29 ឯបណ្តាជន និងពួកអ្នកយកពន្ធទាំងប៉ុន្មាន ដែលស្តាប់យ៉ូហាន គេក៏រាប់ព្រះថាជាសុចរិត ដោយបានទទួលបុណ្យជ្រមុជទឹកពីគាត់
30 តែពួកផារីស៊ី និងពួកអ្នកប្រាជ្ញច្បាប់ គេបានលើកព្រះដំរិះ ដែលដំរូវដល់គេចោលចេញ ដោយមិនបានទទួលបុណ្យជ្រមុជពីគាត់វិញ
31 នោះព្រះអម្ចាស់មានព្រះបន្ទូលថា តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី តើគេដូចជាអ្វី
32 គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯងតែឯងមិនបានយំសោះ
33 ដ្បិតយ៉ូហាន-បាទីស្ទបានមកមិនបរិភោគបាយ ឬស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា គាត់មានអារក្សចូល
34 ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើលនេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាប
35 ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើតទាំងប៉ុន្មាន។