23 កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច
24 គេចូលទៅតើនទ្រង់ទូលថា «លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់ និងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ»
25 រួចទ្រង់មានព្រះបន្ទូលទៅគេថា «តើសេចក្ដីជំនឿរបស់អ្នករាល់គ្នានៅឯណា»? គេក៏ភ័យខ្លាច ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា «ចុះលោកនេះជាអ្វី បានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ»។
26 ទ្រង់ និងពួកសិស្សក៏មកដល់ស្រុកគេរ៉ាស៊ីន ដែលប្រទល់មុខនឹងស្រុកកាលីឡេ
27 កាលឡើងដល់លើគោក នោះមានមនុស្សម្នាក់ចេញពីក្រុងនោះមកជួបនឹងទ្រង់ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺអាស្រ័យនៅតែក្នុងផ្នូរខ្មោចវិញ
28 កាលបានឃើញព្រះយេស៊ូវ នោះគាត់ស្រែកឡើង ក៏ទំលាក់ខ្លួនក្រាបនៅចំពោះទ្រង់ ទូលជាសំឡេងខ្លាំងថា «ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ ហើយនឹងទូលបង្គំ មានការអ្វីនឹងគ្នា ទូលបង្គំសូមអង្វរទ្រង់ កុំឲ្យធ្វើទុក្ខទូលបង្គំឡើយ»
29 ដ្បិតទ្រង់កំពុងតែបង្គាប់ដល់វិញ្ញាណអសោច ឲ្យចេញពីមនុស្សនោះទៅ ពីព្រោះវាបានជាន់គាត់ជាយូរមកហើយ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សវានាំបណ្តាលឲ្យទៅនៅទីស្ងាត់