កិច្ចការ 15:27-33 KCB

27 ដូច្នេះ​ហើយ​ យើង​បាន​ចាត់​លោក​យូដាស​ និង​លោក​ស៊ីឡាស​ឲ្យ​ទៅ​ ដ្បិត​អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ផ្ទាល់​មាត់​អំពី​សេចក្ដី​ដូចគ្នា​នេះ​

28 ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ព្រមទាំង​យើង​យល់​ឃើញ​ថា​ មិន​គួរ​ដាក់​បន្ទុក​បន្ថែម​លើ​បងប្អូន​ទេ​ លើកលែង​តែ​សេចក្ដី​ចាំបាច់​ទាំង​នេះ​ប៉ុណ្ណោះ​

29 គឺ​ចៀសវាង​ពី​សំណែន​ដែល​បាន​សែន​ដល់​រូបព្រះ​ ពី​ឈាម​ ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ។​ បើ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​បាន​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាន​ប្រសើរ​ហើយ​ សូម​ជម្រាបលា»។​

30 ដូច្នេះ​ កាល​ពួកគេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ​ហើយ​ អ្នក​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្រុង​ឤន់ទីយ៉ូក។​ ពេល​ក្រុមជំនុំ​មក​ជុំ​គ្នា​ហើយ​ ពួកគេ​ក៏​ប្រគល់​សំបុត្រ​នោះ​ឲ្យ​ក្រុមជំនុំ​

31 កាល​បាន​ឤន​សំបុត្រ​នោះ​រួច​ហើយ​ ក្រុមជំនុំ​ក៏​អរសប្បាយ​ចំពោះ​ការ​លើក​ទឹកចិត្ដ​នេះ​

32 រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​

33 បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​