6 ដូច្នេះ អ្នករាល់គ្នាទទួលព្រះអម្ចាស់យេស៊ូគ្រិស្ដជាយ៉ាងណា ចូររស់នៅក្នុងព្រះអង្គជាយ៉ាងនោះចុះ
7 ហើយចាក់ឫស និងស្អាងឡើងនៅក្នុងព្រះអង្គ ព្រមទាំងមានជំនឿមាំមួនដូចដែលអ្នករាល់គ្នាបានទទួលការបង្រៀនរួចមកហើយ ទាំងអរព្រះគុណឲ្យច្រើនឡើង។
8 ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជាឈ្លើយដោយប្រើទស្សនវិជ្ជា និងពាក្យបញ្ឆោតឥតប្រយោជន៍ដែលស្របតាមទំនៀមទម្លាប់របស់មនុស្ស និងគោលការណ៍បឋមរបស់លោកិយនេះ ដែលមិនស្របតាមព្រះគ្រិស្ដ
9 ដ្បិតគ្រប់ទាំងសេចក្ដីពោរពេញនៃលក្ខណៈរបស់ព្រះជាម្ចាស់ស្ថិតជារូបរាងនៅក្នុងព្រះគ្រិស្ដ
10 ហើយអ្នករាល់គ្នាក៏បានពេញនៅក្នុងព្រះអង្គដែរ ដ្បិតព្រះអង្គជាព្រះសិរលើការគ្រប់គ្រង និងសិទ្ធិអំណាចទាំងអស់
11 ហើយនៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានទទួលការកាត់ស្បែកដែរ គឺមិនមែនជាការកាត់ស្បែកដោយដៃមនុស្សទេ ប៉ុន្ដែជាការកាត់ស្បែកខាងឯព្រះគ្រិស្ដ ដែលជាការដោះរូបកាយខាងសាច់ឈាមចេញ។
12 អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ