9 ដ្បិតគ្រប់ទាំងសេចក្ដីពោរពេញនៃលក្ខណៈរបស់ព្រះជាម្ចាស់ស្ថិតជារូបរាងនៅក្នុងព្រះគ្រិស្ដ
10 ហើយអ្នករាល់គ្នាក៏បានពេញនៅក្នុងព្រះអង្គដែរ ដ្បិតព្រះអង្គជាព្រះសិរលើការគ្រប់គ្រង និងសិទ្ធិអំណាចទាំងអស់
11 ហើយនៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានទទួលការកាត់ស្បែកដែរ គឺមិនមែនជាការកាត់ស្បែកដោយដៃមនុស្សទេ ប៉ុន្ដែជាការកាត់ស្បែកខាងឯព្រះគ្រិស្ដ ដែលជាការដោះរូបកាយខាងសាច់ឈាមចេញ។
12 អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ
13 នៅពេលអ្នករាល់គ្នាស្លាប់នៅក្នុងបាប និងការមិនកាត់ស្បែកខាងសាច់ឈាម ព្រះអង្គបានប្រោសអ្នករាល់គ្នាឲ្យមានជីវិតរួមជាមួយព្រះអង្គ ទាំងលើកលែងទោសបាបទាំងអស់របស់យើងផង
14 ហើយព្រះអង្គបានលុបចោលកំណត់ត្រាដែលទាស់នឹងយើង គឺបញ្ញត្ដិទាំងឡាយដែលប្រឆាំងយើង ហើយព្រះអង្គបានដកបញ្ញត្ដិទាំងនោះចេញ ដោយដំភ្ជាប់ទៅនឹងឈើឆ្កាង។
15 ព្រះអង្គបានបំផ្លាញអំណាចនៃការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដោយបំបាក់មុខពួកវានៅទីសាធារណៈ ហើយបានយកឈ្នះពួកវាដោយឈើឆ្កាង។