ម៉ាថាយ 25:11-17 KCB

11 ក្រោយ​មក​ ពួក​ស្ដ្រី​ល្ងង់​ក៏​មក​ដល់​ដែរ​ និង​បាន​និយាយ​ថា​ លោក​ម្ចាស់!​ លោក​ម្ចាស់​អើយ!​ សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​

12 ប៉ុន្ដែ​គាត់​តប​ទៅ​វិញ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់គ្នា​ទេ។​

13 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ប្រុង​ស្មារតី​ ដ្បិត​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ថ្ងៃ​ណា​ ឬ​ម៉ោង​ណា​ទេ។​

14 ព្រោះ​ការ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ និង​បាន​ហៅ​ពួក​បាវបម្រើ​របស់​ខ្លួន​មក​ ហើយ​ប្រគល់​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ឲ្យ​ពួក​គេ។​

15 គាត់​បាន​ឲ្យ​បាវបម្រើ​ម្នាក់ៗ​ទៅ​តាម​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​របស់​គេ​ គឺ​ម្នាក់​ប្រាំ​ឋាឡាន់​ ម្នាក់​ពីរ​ឋាឡាន់​ និង​ម្នាក់​ទៀត​មួយ​ឋាឡាន់​ រួច​គាត់​ក៏​ចេញ​ដំណើរ​ទៅ​

16 ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ ក៏​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​ធ្វើ​ការ​រកស៊ី​ភ្លាម​ ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​

17 ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​ គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​