35 ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាឲ្យខ្ញុំផឹក ហើយកាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាបានស្វាគមន៍ខ្ញុំ
36 កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាបានស្លៀកពាក់ឲ្យខ្ញុំ កាលខ្ញុំឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកជួបខ្ញុំ
37 ពួកអ្នកសុចរិតនឹងទូលតបវិញថា ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឲ្យព្រះអង្គបរិភោគ កាលយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬបានឲ្យព្រះអង្គផឹក កាលយើងខ្ញុំបានឃើញព្រះអង្គស្រេកពីកាលណា?
38 តើយើងខ្ញុំបានស្វាគមន៍ព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គជាអ្នកក្រៅ ឬបានស្លៀកពាក់ឲ្យព្រះអង្គ កាលព្រះអង្គនៅអាក្រាតពីកាលណា?
39 តើយើងខ្ញុំបានមកជួបព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុកពីកាលណា?
40 ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
41 ព្រះអង្គនឹងមានបន្ទូលទៅពួកអ្នកនៅខាងឆ្វេងដែរថា អស់អ្នកត្រូវបណ្ដាសា ចូរចេញពីខ្ញុំ ហើយធ្លាក់ទៅក្នុងភ្លើង ដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំសម្រាប់អារក្សសាតាំង និងពួកទេវតារបស់វាចុះ