ម៉ាថាយ 27:49-55 KCB

49 តែ​អ្នក​ផ្សេង​ទៀត​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ដែរ​ឬ​អត់»។​

50 ព្រះយេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ម្ដង​ទៀត​ រួច​បាន​ប្រគល់​វិញ្ញាណ​ទៅ​

51 ពេល​នោះ​ វាំង​នន​នៅ​ក្នុង​ព្រះ​វិហារ​ស្រាប់តែ​រហែក​ជា​ពីរ​ចាប់​ពី​លើ​រហូត​ដល់​ក្រោម​ ហើយ​ផែនដី​បាន​រញ្ជួយ​ ឯ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​

52 ផ្នូរ​បាន​របើក​ឡើង​ ហើយ​រូប​កាយ​អ្នក​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ បាន​រស់​ឡើង​វិញ​

53 និង​បាន​ចេញ​ពី​ផ្នូរ​មក​ ក្រោយ​ពេល​ព្រះអង្គ​រស់​ឡើង​វិញ​ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​បរិសុទ្ធ​ ទាំង​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជា​ច្រើន​ផង។​

54 កាល​នាយ​ទាហាន​ និង​ពួក​អ្នក​នៅ​យាម​ព្រះយេស៊ូ​ជាមួយ​គាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​ និង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ពិត​មែន»។​

55 នៅ​ទីនោះ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​បាន​តាម​បម្រើ​ព្រះយេស៊ូ​ពី​ស្រុក​កាលីឡេ​ផង​ដែរ​ ពួក​នាង​បាន​សម្លឹង​មើល​ពី​ចម្ងាយ​