រ៉ូម 14:8-14 KCB

8 ព្រោះ​បើ​យើង​រស់នៅ​ គឺ​រស់នៅ​ដើម្បី​ព្រះអម្ចាស់​ ហើយ​បើ​យើង​ស្លាប់​ គឺ​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ ដូច្នេះ​ហើយ​ ទោះបី​យើង​រស់​ក្ដី​ ស្លាប់ក្ដី​ យើង​ជា​របស់​ព្រះអម្ចាស់​

9 ហេតុនោះ​ហើយ​បាន​ជា​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​លើ​ទាំង​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់។​

10 ចុះ​អ្នក​វិញ​ ហេតុអ្វី​បាន​ជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ឬ​ហេតុអ្វី​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​

11 ព្រោះ​មាន​សេចក្ដី​ចែង​ទុក​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ថា​ យើង​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដូច្នេះ​ ​ជង្គង់​ទាំង​អស់​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​មុខ​យើង​ ហើយ​អណ្ដាត​ទាំង​អស់​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ព្រះជាម្ចាស់។​

12 ដូច្នេះ​ យើង​ម្នាក់ៗ​នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​

13 ហេតុនេះ​ យើង​មិន​ត្រូវ​ថ្កោលទោស​គ្នា​ទៀត​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ជំពប់​ដួល​ ឬ​រវាត​ចិត្ដ​ឡើយ។​

14 ខ្ញុំ​ដឹង​ ហើយ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ លុះត្រា​តែ​មាន​អ្នកណា​ម្នាក់​ចាត់​ទុក​ថា​ វា​មិន​បរិសុទ្ធ​ ទើប​វា​ត្រលប់​ជា​មិន​បរិសុទ្ធ​សម្រាប់​អ្នក​នោះ​