1 ខ្ញុំប៉ូល ជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ ជូនចំពោះពួកបរិសុទ្ធ និងពួកអ្នកស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដយេស៊ូដែលនៅក្រុងអេភេសូរ
2 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
3 គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ជាព្រះដែលបានប្រទានព្រះពរដល់យើងនៅក្នុងព្រះគ្រិស្ដឲ្យមានព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងពីស្ថានសួគ៌
4 តាមដែលព្រះអង្គបានជ្រើសរើសយើងនៅក្នុងព្រះគ្រិស្ត តាំងពីមុនដើមកំណើតពិភពលោកមក ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅចំពោះព្រះអង្គដោយសេចក្ដីស្រឡាញ់
5 ព្រះអង្គបានតម្រូវយើងទុកជាស្រេចឲ្យធ្វើជាកូនសម្រាប់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យ
6 សម្រាប់ការសរសើរសិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានសព្វព្រះហឫទ័យចំពោះយើងនៅក្នុងព្រះមួយអង្គដ៏ជាទីស្រឡាញ់
7 ហើយនៅក្នុងព្រះអង្គ យើងមានការប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ គឺការលើកលែងទោសកំហុសទាំងឡាយស្របតាមព្រះគុណដ៏បរិបូររបស់ព្រះអង្គ