35 ខ្ញុំនិយាយបែបនេះ ដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នាផ្ទាល់ មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺនិយាយអំពីអ្វីដែលថ្លៃថ្លា និងការបម្រើព្រះអម្ចាស់ដោយគ្មានកង្វល់
36 ប៉ុន្ដែបើអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្ដមិនសមរម្យចំពោះគូដណ្ដឹងរបស់ខ្លួន ហើយបើនាងហួសវ័យ ចូរឲ្យគាត់ធ្វើតាមបំណងរបស់គាត់ចុះ គឺរៀបការនឹងនាង ដ្បិតគាត់មិនធ្វើបាបទេ។
37 ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ
38 ដូច្នេះ អ្នកដែលរៀបការនឹងគូដណ្ដឹង នោះធ្វើបានប្រសើរហើយ ប៉ុន្ដែអ្នកដែលមិនរៀបការ នោះធ្វើបានកាន់តែប្រសើរជាង។
39 ដរាបណាប្ដីនៅរស់ ប្រពន្ធជាប់ចំណងនឹងប្ដី ប៉ុន្ដែបើប្ដីស្លាប់ នាងមានសេរីភាពរៀបការនឹងអ្នកដែលនាងចង់រៀបការ គឺនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ
40 ប៉ុន្ដែតាមយោបល់របស់ខ្ញុំ បើនាងនៅដូច្នោះបាន នោះមានពរជាង ហើយខ្ញុំយល់ឃើញថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។