2 សូមទទួលយើងផង យើងមិនបានធ្វើខុសនឹងអ្នកណាទេ យើងមិនបានបំផ្លាញអ្នកណាទេ ហើយយើងក៏មិនបានបោកប្រាស់អ្នកណាដែរ។
3 ខ្ញុំនិយាយនេះ មិនមែនជាការផ្ដន្ទាទោសដល់អ្នករាល់គ្នាទេ ដ្បិតខ្ញុំបានបា្រប់អ្នករាល់គ្នាជាមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្ដរបស់យើង ដើម្បីបានស្លាប់រស់ជាមួយគ្នា
4 ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដោយក្លាហាន ហើយមានមោទនៈភាពយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នា ខ្ញុំបានទទួលការកម្សាន្ដចិត្ដយ៉ាងពោរពេញ ហើយខ្ញុំក៏មានអំណរយ៉ាងបរិបូរដែរ នៅក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង។
5 ម្យ៉ាងទៀត កាលយើងបានមកដល់ស្រុកម៉ាសេដូន នោះរូបកាយរបស់យើងគ្មានភាពធូរស្បើយសោះ ប៉ុន្ដែត្រូវរងទុក្ខលំបាកគ្រប់បែបយ៉ាង គឺខាងក្រៅមានការតទល់ រីឯខាងក្នុងមានសេចក្ដីភ័យខ្លាច
6 ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដពួកអ្នកដែលបាក់ទឹកចិត្ដ បានកម្សាន្ដចិត្ដយើងដែរ តាមរយៈការមកដល់របស់លោកទីតុស
7 មិនត្រឹមតែតាមរយៈការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺតាមរយៈការកម្សាន្ដចិត្ដដែលអ្នករាល់គ្នាបានកម្សាន្ដចិត្ដគាត់ដែរ គាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាដែលមានចំពោះយើង ដូច្នេះ ធ្វើឲ្យខ្ញុំកាន់តែត្រេកអរថែមទៀត។
8 បើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដដោយសារសំបុត្រនោះ ខ្ញុំមិនស្ដាយក្រោយទេ ទោះបីខ្ញុំស្ដាយក្រោយក៏ដោយ ដោយព្រោះខ្ញុំយល់ឃើញថា សំបុត្រនេះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដតែមួយរយៈពេលប៉ុណ្ណោះ