យេរេមា 23:32-38 KHSV

32 យើង​ប្រឆាំង​នឹង​អស់​អ្នក​ដែល​យក​សុបិន​និមិត្ត​ក្លែង‌ក្លាយ មក​ថ្លែង​ប្រាប់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​នាំ​ពួក​គេ​ឲ្យ​វង្វេង​តាម​ពាក្យ​កុហក​បោក​ប្រាស់។ យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នោះ​ឲ្យ​មក​ទេ ហើយ​យើង​ក៏​ពុំ​បាន​បញ្ជា​ពួក​នោះ​ដែរ។ ព្យាការី​ទាំង​នោះ​គ្មាន​ផល​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

33 ប្រសិន​បើ​ប្រជា‌ជន​នេះ ឬ​ព្យាការី* ឬ​បូជា‌ចារ្យ*​ណា​ម្នាក់ សួរ​អ្នក​ថា “តើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ព្រមាន​ពួក​យើង​ពី​រឿង​អ្វី?” នោះ​ត្រូវ​ឆ្លើយ​ទៅ​គេ​វិញ​ថា “ព្រះ‌អម្ចាស់​ព្រមាន​ថា ព្រះ‌អង្គ​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា”។

34 យើង​នឹង​ដាក់​ទោស​ព្យាការី បូជា‌ចារ្យ ឬ​ប្រជា‌ជន​ណា​ដែល​ពោល​ថា “ព្រះ‌អម្ចាស់​ព្រមាន​ពួក​យើង” យើង​ក៏​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​គេ​ដែរ។

35 អ្នក​រាល់​គ្នា​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក និង​សួរ​បង‌ប្អូន​របស់​ខ្លួន​ថា “តើ​ព្រះ‌អម្ចាស់​ឆ្លើយ​ដូច​ម្ដេច? ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?”

36 គឺ​មិន​ត្រូវ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ទៀត​ឡើយ ដ្បិត​អ្នក​ណា​ពោល​ពាក្យ​នេះ អ្នក​នោះ​នឹង​ទទួល​ទោស​តាម​ពាក្យ​របស់​ខ្លួន។ អ្នក​រាល់​គ្នា​បាន​បង្ខូច​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​យើង។

37 ចូរ​សួរ​ព្យាការី​ថា “តើ​ព្រះ‌អម្ចាស់​ឆ្លើយ​មក​អ្នក​វិញ​ដូច​ម្ដេច? តើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច​ខ្លះ”?

38 ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ថា ព្រះ‌អម្ចាស់​ព្រមាន នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ពាក្យ​នេះ