យ៉ូស្វេ 9:3-9 KHSV

3 អ្នក​ស្រុក​គីបៀន បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។

4 ដូច្នេះ ពួក​គេ​ប្រើ​ឧបាយ‌កល​បោក​ប្រាស់​លោក គឺ​គេ​រៀបចំ​ជា​ប្រតិភូ​ទៅ​ជួប​លោក ដោយ​យក​ទៃ​ចាស់ៗ និង​ថង់​ស្រា​ចាស់ៗ​ពេញ​ទៅ​ដោយ​បំណះ មក​ចង​នឹង​លា​របស់​ខ្លួន។

5 ពួក​គេ​ស្លៀក​សម្លៀក‌បំពាក់​ចាស់​រយីក‌រយាក និង​ពាក់​ស្បែក​ជើង​ចាស់​សឹក​ពេញ​ទៅ​ដោយ​ថ្នេរ។ រីឯ​នំបុ័ង​ដែល​គេ​យក​ទៅ​ជា​ស្បៀង​នោះ​សុទ្ធ​តែ​រឹង ហើយ​ដុះ​ផ្សិត​អស់។

6 ពួក​គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល់ រួច​និយាយ​ទៅ​កាន់​លោក និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង ដ្បិត​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ»។

7 ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​ឲ្យ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?»។

8 ប៉ុន្តែ ពួក​គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​លោក»។ លោក​យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?

9 ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​ព្រះ‌នាម​ដ៏​ល្បី​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប