ម៉ាថាយ 27:6-12 KHSV

6 ពួក​នាយក​បូជា‌ចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម»។

7 ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។

8 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃ។

9 ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​សាម‌សិប​ស្លឹង ជា​ប្រាក់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​សន្មត​ថា ជា​ថ្លៃ​ទិញ​លោក​នោះ

10 ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បង្គាប់​មក​ខ្ញុំ»។

11 ព្រះ‌យេស៊ូ​ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​លោក​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។

12 ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។