5 សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងរហូតអស់កល្បជានិច្ច អាម៉ែន។
6 ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបែរចេញយ៉ាងឆាប់រហ័សពីព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រិស្ដដូច្នេះ ហើយទៅឯដំណឹងល្អផ្សេងទៀត
7 ដែលមិនមែនជាដំណឹងល្អមួយទៀតនោះទេ គឺគ្រាន់តែមានមនុស្សមួយចំនួនបានធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
8 ប៉ុន្ដែទោះបីយើងក៏ដោយ ឬទេវតាមកពីស្ថានសួគ៌ក៏ដោយ ឲ្យតែប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។
9 ដូចដែលយើងបានប្រាប់រួចមកហើយ តែឥឡូវនេះ ខ្ញុំសូមប្រាប់ម្តងទៀតថា បើអ្នកណាប្រកាសដំណឹងល្អខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។
10 ដ្បិតឥឡូវនេះ តើខ្ញុំកំពុងបំពេញចិត្ដមនុស្ស ឬព្រះជាម្ចាស់? តើខ្ញុំខិតខំផ្គាប់ចិត្ដមនុស្សឬ? បើខ្ញុំនៅតែផ្គាប់ចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបម្រើរបស់ព្រះគ្រិស្ដទេ។
11 បងប្អូនអើយ! ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់នេះមិនមែនស្របតាមមនុស្សទេ