កាឡាទី 5:2-8 KCB

2 មើល៍​ ខ្ញុំ​ប៉ូល​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​អ្នក​រាល់គ្នា​កាត់ស្បែក​ នោះ​ព្រះគ្រិស្ដ​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ទេ​

3 ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ម្តង​ទៀត​ដល់​អ្នក​ទាំង​អស់​ដែល​ទទួល​ពិធី​កាត់ស្បែក​ថា​ អ្នក​នោះ​មាន​កាតព្វកិច្ច​ប្រព្រឹត្ដ​តាម​គម្ពីរ​វិន័យ​គ្រប់​ជំពូក‍។​

4 អ្នក​រាល់គ្នា​ដែល​ចង់​ឲ្យ​បាន​រាប់​ជា​សុចរិត​ដោយសារ​ក្រឹត្យវិន័យ​ នោះ​ត្រូវ​បែក​ចេញ​ពី​ព្រះគ្រិស្ដ​ និង​បាន​បាត់​បង់​ព្រះគុណ​ហើយ។​

5 ដ្បិត​យើង​ទន្ទឹង​រង់​ចាំ​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះវិញ្ញាណ​ និង​ដោយសារ​ជំនឿ​

6 ព្រោះ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​គ្មាន​អ្វី​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ជា​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​

7 អ្នក​រាល់គ្នា​រត់​បាន​ល្អ​ហើយ​ តើ​អ្នកណា​រារាំង​អ្នក​រាល់គ្នា​មិន​ឲ្យ​ស្តាប់​បង្គាប់​សេចក្ដី​ពិត?​

8 ការ​បញ្ចុះ​បញ្ចូល​បែប​នេះ​ មិន​មែន​មក​ពី​ព្រះ​មួយ​អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ទេ។​